ឯកសារភ្ជាប់សម្រាប់ការស្នើសុំ និងគំរូទម្រង់បែបបទ
ឯកសារតម្រូវ និងគំរូបែបបទ
ស្វែងរកបញ្ជីឯកសារតម្រូវ និងទាញយកទម្រង់គំរូបែបបទផ្លូវការ សម្រាប់រៀបចំចងក្រងសំណុំលិខិតស្នើសុំសេវាសាធារណៈក្នុងវិស័យអប់រំ
អាជ្ញាបណ្ណបើកគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន
- លិខិតបញ្ជាក់ទីតាំង ប្លង់បំព្រួញទីតាំង និងចំណត (មាននីត្យានុកូលភាពពីឃុំ/សង្កាត់)
- កិច្ចសន្យាជួលផ្ទះ (កាលកំណត់តិចបំផុតរយ:ពេល ៥ ឆ្នាំ) ឬរបស់កម្មសិទ្ធិ (មាននីត្យានុកូលភាពពីឃុំ/សង្កាត់)
- កិច្ចសន្យារបស់អតិថិជនជាមួយក្រសួងអប់រំ យុវជន និងកីឡា
- រូបថតទីតាំងអាជីវកម្ម (ថតចំពីមុខ)
- រចនាសម្ព័ន្ធគ្រប់គ្រងគ្រឹះស្ថានសិក្សា (អង្គការលេខ និងរចនាសម្ព័ន្ធគ្រឹះស្ថានសិក្សា)
- កម្មវិធីសិក្សាគោល (ជាតិ/អន្តរជាតិ) ទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ធ
- បំណែងចែកកម្មវិធីសិក្សាប្រចាំឆ្នាំ របាយមុខវិជ្ជានិងម៉ោងសិក្សា និងកាលវិភាគតាមកម្រិតថ្នាក់
- បទបញ្ជាផ្ទៃក្នុងរបស់សិស្សានុសិស្ស កម្រិតទាបបំផុតឱ្យស្របនឹងបទបញ្ជាផ្ទៃក្នុងនៃគ្រឹះស្ថានសិក្សាសាធារណៈរបស់ក្រសួងអប់រំ យុវជន និងកីឡា
- បទបញ្ជាផ្ទៃក្នុងរបស់គ្រូបង្រៀន និងបុគ្គលិក
- ចក្ខុវិស័យ បេសកកម្ម ផែនការយុទ្ធសាស្ត្ររយៈពេលមធ្យម រយៈពេលវែង និង ផែនការសកម្មភាពប្រចាំឆ្នាំ (ទទួលស្គាល់ដោយក្រុមប្រឹក្សា ឬគណៈគ្រប់គ្រងសាលារៀន)
- បញ្ជីសារពើភណ្ឌ (សម្ភារៈបង្រៀន និងរៀន) មានទទួលស្គាល់ដោយក្រុមប្រឹក្សា ឬ គណៈគ្រប់គ្រងសាលារៀន
- ឯកសារពាក់ព័ន្ធផ្សេងៗ
អាជ្ញាបណ្ណបើកគ្រឹះស្ថានឧត្តមសិក្សាឯកជន
- រូបថតថ្មីម្ចាស់កម្មសិទ្ធិអាជ្ញាប័ណ្ណ ៤x៦
- កិច្ចសន្យាជាមួយក្រសួងអប់រំយុវជន និងកីឡា
- លិខិតបញ្ជាក់តំកប្រាក់ល់ធានាជាអចិន្ត្រៃយ៍នៅរតនាគារជាតិនៃកម្ពុជា
- លិខិតបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម អំពីការចុះបញ្ជីពាណិជ្ជកម្មបង្កើតក្រុមហ៊ុន(ក)របស់អ្នកស្នើសុំ(ប្រសិនបើអ្នកស្នើសុំមិនមានសញ្ជាតិខ្មែរ) ដោយភ្ជាប់មកជាមួយនូវលក្ខន្តិកៈក្រុមហ៊ុនដែលជាឧបសម្ព័ន្ធនៃការចុះបញ្ជីពាណិជ្ជកម្មបង្កើតក្រុមហ៊ុន (ក)
- ឯកសារអភិបាលកិច្ចនិងការគ្រប់គ្រង ដោយភ្ជាប់មកជាមួយនូវរចនាសម្ព័ន្ធគ្រប់គ្រង និងបទដ្ឋាន/បទបញ្ជាផ្ទៃក្នុងដែលពាក់ព័ន្ធអភិបាលកិច្ចរចនាសម្ព័ន្ធគ្រប់គ្រងការរៀបចំ និងការប្រព្រឹត្តទៅនិងតារាងអង្គការលេខរបស់សាកលវិទ្យាល័យដែលស្នើសុំ
- លក្ខខណ្ឌនិងវិធានការក្នុងការជ្រើសតាំងសាកលវិទ្យាធិការ
- ប្រវត្តិរូបរបស់សាកលវិទ្យាធិការ/រង ព្រឹទ្ធបុរស/រង ប្រធាន/អនុដេប៉ាតឺម៉ង់ ប្រធាន/អនុ ការិយាល័យដោយបញ្ជាក់ពីកម្រិតសញ្ញាបត្រមុខជំនាញបទពិសោធន៍ការងារ និង ភ្ជាប់មកជាមួយនូវសន្លឹកសញ្ញាបត្រថតចម្លងត្រឹមត្រូវតាមច្បាប់ដើម
- របាយការណ៍ ស្តីពីទីតាំង ផ្ទៃដី អាគារ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត
- របាយការណ៍ស្តីពីមូលដ្ឋានសម្ភារដូចជាតុកៅអីក្តារខៀនកុំព្យូទ័រសៀវភៅសិក្សា ឯកសារសិក្សាសម្ភារៈនិងឧបករណ៍ដទៃទៀត
- ផែនការយុទ្ធសាស្ត្ររយៈពេលវែង (៥ឆ្នាំ) និងរយៈពេលមធ្យម(៣ឆ្នាំ) និងផែនការ សកម្មភាពប្រចាំឆ្នាំរបស់សាកលវិទ្យាល័យ
- កម្មវិធីសិក្សាលម្អិតដែលរៀបចំជាប្រព័ន្ធក្រេឌីត តាមកម្រិតមុខជំនាញនិងដេប៉ាតឺម៉ង់
- បញ្ជីរាយនាមបុគ្គលិក និងសាស្ត្រាចារ្យដោយបញ្ជាក់ពីកម្រិតសញ្ញាបត្រមុខជំនាញ បទពិសោធន៍ការងារនិងភ្ជាប់មកជាមួយនូវប្រវត្តិរូបសន្លឹកសញ្ញាបត្រថតចម្លង ត្រឹមត្រូវតាមច្បាប់ដើម និងកិច្ចសន្យារវាងសាកលវិទ្យាធិការជាមួយបុគ្គលិក-សាស្ត្រាចារ្យម្នាក់ៗ
- ឯកសារពាក់ព័ន្ធផ្សេងៗ
អាជ្ញាបណ្ណផ្លាស់ប្ដូរ និងលិខិតអនុញ្ញាត
- លិខិតបញ្ជាក់ទីតាំង ប្លង់បំព្រួញទីតាំង និងចំណត (មាននីត្យានុកូលភាពពីឃុំ/សង្កាត់)
- កិច្ចសន្យាជួលផ្ទះ (កាលកំណត់តិចបំផុតរយ:ពេល ៥ ឆ្នាំ) ឬរបស់កម្មសិទ្ធិ (មាននីត្យានុកូលភាពពីឃុំ/សង្កាត់)
- កិច្ចសន្យារបស់អតិថិជនជាមួយក្រសួងអប់រំ យុវជន និងកីឡា
- រូបថតទីតាំងអាជីវកម្ម (ថតចំពីមុខ)
- រចនាសម្ព័ន្ធគ្រប់គ្រងគ្រឹះស្ថានសិក្សា (អង្គការលេខ និងរចនាសម្ព័ន្ធគ្រឹះស្ថានសិក្សា)
- កម្មវិធីសិក្សាគោលអន្តរជាតិ(កម្មវិធីសិក្សាស្តង់ដាអន្តរជាតិ) ទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ធ
- បំណែងចែកកម្មវិធីសិក្សាប្រចាំឆ្នាំ(កម្មវិធីសិក្សាស្តង់ដាអន្តរជាតិ) របាយមុខវិជ្ជានិងម៉ោងសិក្សា និងកាលវិភាគតាមកម្រិតថ្នាក់